រឿងរ៉ាវ ៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់​​!

អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ អាច​នឹង​ពិបាក​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​​ ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​មិន​ឈប់​ និង​គិត​អំពី​រឿងរ៉ាវ​​ផ្សេង​ៗ​​​​កាល​ពី​អតីតកាល​ ឬ​ព្រួយបារម្ភ​ថា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​គំនិត​​ទាំង​នេះ​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី​ ក៏​យើង​អាច​កាត់បន្ថយ​អានុភាព​​​របស់​វា​បាន​ខ្លះ​ដែរ​ ដោយ​ជៀសវាង​​ធ្វើ​រឿងរ៉ាវ​ខាង​ក្រោម​នេះ​​នៅ​ពេល​យប់​។​ជា​ទូទៅ យើង​​នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​ពេល​យប់​។ ប៉ុន្តែ ការ​ពិត​​ទៅ ភាព​រំភើប​ និង​ការ​ថប់​បារម្ភ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​សូម្បី​តែ​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​នាំ​ឲ្យ​មាន​ភាព​​រំជើបរំជួល​ដូច​គ្នា ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ថប់​បារម្ភ​របស់​យើង​កាន់​តែ​អាក្រក់​ទៅ​ៗ។ទន្ទឹម​នឹង​នេះ​ដែរ ការ​លេង​Facebook, Instagram ឬ Twitter អាច​ជំរុញ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ក្នុង​ការ​ខកខាន​រឿងរ៉ាវ​រំភើប​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ឬ​មាន​អារម្មណ៍​សោកសៅ​នៅ​ពេល​ដែល​ឃើញ​ជីវិត​របស់​អ្នក​ដទៃ​ ឬ​មិត្តភក្ដិ​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ ស្រប​ពេល​ដែល​​ជីវិត​ខ្លួន​ឯង​ជួប​តែ​រឿង​​អាប់អួ​ហូត​មក។មួយ​វិញ​ទៀត ការ​ញ៉ាំ​​កាហ្វេ តែ​ ឬ​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ណា​មួយ អាច​នឹង​ធ្វើ​ឲ្យ​យើង​​​​គេង​​មិន​​លក់​​​រហូត​​ដល់​​​រំលង​អធ្រាត្រ​ក៏​មាន​​​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​​ភេសជ្ជៈ​ប្រភេទ​នេះ​ នៅ​កៀក​ម៉ោង​គេង​ឡើយ​។នៅ​ពេល​ដែល​គេង​មិន​លក់​ យើង​តែងតែ​ព្យាយាម​​បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​ ហើយ​ការ​ធ្វើ​បែប​នេះ​​កាន់​តែ​នាំ​ឲ្យ​យើង​​មាន​អារម្មណ៍​អន្ទះអន្ទែង​ខ្លាំង​ឡើង​។ ដូចនេះ ដើម្បី​ជៀសវាង​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ខ្លាំង​ជ្រុល​ យើង​គួរ​​ងាក​​មក​​ស្ដាប់​តន្ត្រី​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ជំនួស​វិញ។រឿងរ៉ាវ៤យ៉ាងដែលអ្នក​ជំងឺ​ថប់​បារម្ភ​ មិន​គួរ​ធ្វើ​នៅ​ពេល​យប់​មាន​ដូចជា៖ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet