អេស្ប៉ាញ៖ ខ្សែការពារ
Gerard Pique បានបង្ហើបឲ្យដឹងថារូបគេពិតជាឈឺចាប់រហូតដល់ស្រក់ទឹកភ្នែក ពេលបានទទួលដំណឹងថា ខ្សែប្រយុទ្ធ
Lionel Messi ត្រូវបង្ខំចិត្តចាកចេញពីក្លិប Barcelona ។
ខ្សែការពារ Gerard Pique និង Lionel Messi
កាលពីរដូវក្ដៅឆ្នាំមុន Messi គ្រោងនឹងបន្តកុងត្រាថ្មីជាមួយ Barcelona ប៉ុន្តែសុខៗលោកប្រធានក្លិប
Joan Laporta បានបង្ហើបថាស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបបានធ្វើឲ្យពួកគេពុំអាចបន្តកុងត្រាដល់ម្ចាស់ពាន Ballon d'Or ៧សម័យនេះឡើយ។
ខ្សែប្រយុទ្ធ Lionel Messi
ដូច្នេះ Messi បានដើរចេញពី Barcelona ទាំងទឹកភ្នែកនិងផ្លាស់ទៅក្លិប Paris Saint-Germain ជំនួសវិញ។
ខ្សែប្រយុទ្ធ Lionel Messi
ដោយឡែក Pique ដែលជាមិត្តរួមអាជីពរបស់ Messi នៅ Barcelona បាននិយាយថា៖
Messi គឺជាកីឡាករល្អបំផុតរបស់ Barcelona ។ ខ្ញុំតែងតែនិយាយថាដោយសារមាន Messi ទើបពួកយើងឈ្នះពានរង្វាន់ ប៉ុន្តែពួកយើងក៏ត្រូវក្លាយជាក្រុមដ៏ល្អមួយដែរព្រោះពឹងលើកីឡាករតែម្នាក់គឺមិនអាចឈ្នះពានបានឡើយ។ Lionel Messi ក៏ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតដែរ។ ខ្ញុំបានយំពេល Messi ចាកចេញពី Barcelona គឺយំព្រោះគេ។ បើនិយាយពីអាជីពរបស់គេនៅ Barcelona វានឹងល្អខ្លាំងណាស់បើសិនគេបន្តស្នាក់នៅរហូតដល់ចូលនិវត្តន៍។
ខ្សែការពារ Gerard Pique