ថាម៉េចខ្លះ? Ronaldo បានបង្ហាញចំណាប់បែបនេះចំពោះគ្រូថ្មី Ten Hag

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។​
ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Erik Ten Hag និង Cristiano Ronaldo 
កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។
ខ្សែប្រយុទ្ធ Cristiano Ronaldo
​ Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivise ជាលើកទី៣រួចមក។
លោក Erik Ten Hag
លោក Erik Ten Hag
​ Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ។​
ខ្សែប្រយុទ្ធ Cristiano Ronaldo