អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប
Manchester City លោក
Sergio Aguero បានផ្ញើសារមកកាន់
Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។
លោក Sergio Agueroជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។
កីឡាករ Erling Haalandយ៉ាងណាក៏ដោយ Aguero បាននិយាយថា៖Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន៕
កីឡាករ Erling Haaland