កូរ៉េខាងជើង ប្រកាសករណីម.រ.ណភាពចំនួន ២១នាក់​ ខណៈកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • សៅរ៍ ១៤ ឧសភា, ២០២២ ០៩:១២
បរទេស៖ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីចំនួន ២១នាក់ ក្នុងចំណោមអ្នកជំងឺមានអាការៈគ្រុនក្តៅ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន។ នេះបើតាមប្រភពព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន KCNA ​​មិន​បាន​បញ្ជាក់​ថា ​តើ​ករណី​ស្លាប់​ថ្មីនេះ ​គឺ​ដោយសារ​កូវីដ១៩ ​ឬ​យ៉ាងណានោះ​ទេ។ ​យ៉ាងណាមិញ កាលពីថ្ងៃសុក្រ KCNA គូសបញ្ជាក់ថា ​អ្នកជំងឺម្នាក់ ​បានស្លាប់ដោយសារ​តែវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ គួរឱ្យជម្រាបថា មនុស្សប្រហែល ២៨០,៨១០នាក់ កំពុងស្ថិតក្រោមការ​ព្យាបាល ហើយជំងឺសរុប ២៧នាក់បានស្លាប់ ចាប់តាំងពីជំងឺគ្រុនក្តៅ ដែលមិនទាន់អាចកំណត់ប្រភពដើម បានចាប់ផ្តើមផ្ទុះឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីចុងខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA៕