ស្តែងៗពេកហើយ គ្នាខំលើកដៃសំពះ សុំកុំយកម៉ូតូ តែលោកបងចោរ នៅតែប្ល.ន់ របស់គ្នា (មានវីដេអូ)

  • សៅរ៍ ១៤ ឧសភា, ២០២២ ១០:៣៨
ភ្នំពេញ៖ វីដេអូដែលបានចែកចាយ នៅបណ្តាញសង្គម ករណីចោរ ៤ នាក់ជិះម៉ូតូ ២ គ្រឿងបានប្លន់យកម៉ូតូបុគ្គលិក E-gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូក ដែលបានលើកដៃ សុំអង្វរ ចោរ សូមកុំយកម៉ូតូ កំពុងមានការ អាណិតអាសូរជាខ្លាំង។  ជាក់ស្តែង រឿងរ៉ាវចំណុចរសើបនេះ បានកើតឡើង នៅថ្ងៃទី ១២ ខែឧសភា នៅវេលាម៉ោងប្រហែល ៩ នាទីយប់ មានចោរមួយក្រុមមានគ្នា ៤ នាក់ជិះម៉ូតូចំនួន ២ គ្រឿង  មាន ១ គ្រឿងមិនស្គាល់ម៉ាក មួយគ្រឿងទៀត Yamaha Exciter បានទាញយកកាំភ្លើងពីរដើមមកផ្ចុងរួវប្លន់យកម៉ូតូនិងទូរស័ព្ទដៃពីជនរងគ្រោះទាំងកម្រោល។ទៀតសោត ទីតាំងដែលពួកចោរបានប្លន់ផ្លូវម្ដុំគីរីរម្យ បានប្លន់យកម៉ូតូម៉ាក Honda Dream សេ៊រីឆ្នាំ ២០១៦ ពណ៍ខ្មៅ ដែលមានផ្លាកលេខ 1HD-4502 Phonm penh។តាមរយៈវីដេអូនោះ ជនរងគ្រោះ បានឈប់ម៉ូតូអែបគៀន ចុតទូរស័ព្ទ ស្រាប់តែ ជនសង្ស័យ ដែលជាចោរ បានឈប់ម៉ូតូ ដកកាំភ្លើង បានភ្ជង់យក ទាំងម៉ូតូ និងទូរស័ព្ទពីជនរងគ្រោះតែម្តង៕ប្រភព៖ DeNh Ī-FoXzសូមទស្សនាវីដេអូខាងក្រោម៖
រូបភាព