ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronic បើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក LG សាខាថ្មី ក្នុងក្រុងសួង

  • សៅរ៍ ១៤ ឧសភា, ២០២២ ១២:៣៥
ត្បូងឃ្មុំ៖ សាខាថ្មីនៃហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក LG បានចាប់ផ្តើមដំណើរការលក់ជាផ្លូវការហើយ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ។ សាខាថ្មីនេះបើកដំណើរការ ដោយមានការសហការរវាង ក្រុមហ៊ុន ជីហ្គៀ គ្រុប GGear​ Group) និងក្រុមហ៊ុន LG Electronics ដើម្បីផ្តល់ ភាពងាយស្រួលក្នុងការចែកចាយផលិតផលអេឡិចត្រូនិចនៅក្នុងតំបន់ និងលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួល ទាន់សម័យតាមរយៈការប្រើប្រាស់ផលិតផលអេលិចត្រូនិចម៉ាក LG
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង
ហាងលក់គ្រឿងអេឡិចត្រូនិចសាខាក្រុងសួង ឬហៅកាត់ថា «LG BRANDSHOP សាខាក្រុងសួង» ក៏នឹងក្លាយជាទីតាំងដ៏ធំមួយសំរាប់ផ្តល់ការផ្តត់ផ្គង់គ្រឿងឡិចត្រូនិចម៉ាក LG គ្រប់ប្រភេទ រួមទាំងសម្ភារៈផ្ទះបាយម៉ូឌែលថ្មីចុងក្រោយគេបង្អស់សំរាប់អតិថិជនក្នុងខេត្តត្បូងឃ្មុំ។ សាខាថ្មីនេះក៏មានផ្តល់សេវាជួសជុលលើឧបករណ៍ LG គ្រប់ប្រភេទពីក្រុមជាងជំនាញជួសជុលដែលមានជំនាញវិជ្ជាជី​វៈច្បាស់លាស់។
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង
នៅក្នុងកម្មវិធីបើកសម្ពោធហាងទំនើប LG BrandShop សាខាថ្មីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមសាទរចំពោះវត្តមានរបស់ LG BrandShop បានដាក់ទីតាំងនៅក្នុងក្រុងសួង ដែលជាកត្តាជំរុញអោយមានសកម្មភាពបន្តបន្ទាប់ទៀតរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប នៅក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ
លោកមានប្រសាសន៍ថា នេះគឺជាភ័ព្វសំណាងដ៏ធំសំរាប់ខេត្តត្បូងឃ្មុំដែលក្រុមហ៊ុន ជីហ្គៀគ្រុប បាននាំយកផលិតផលអេឡិចត្រូនិចម៉ាក LG ទំនើប និងមានភាពឆ្លាតវៃមកចែកចាយ និងបានផ្តល់ឱកាសការងារដល់យុវជន និងការចូលរួមសកម្មភាពមនុស្សធម៌កន្លងមកនៅក្នុងខេត្តនេះ។
  លោក ហ៊​ ហាប់
លោក ហ៊​ ហាប់ អគ្គនាយកក្រុមហ៊ុន G Gear Trading ដែលជារចនាសម្ព័ន្ធនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលជាការបោះជំហានរួមគ្នារវាង ក្រុមហ៊ុន LG Electronics ក្នុងភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម បន្ទាប់ពីបានសហការរួមគ្នាអស់រយៈពេលជាង ១០ឆ្នាំមកនេះ។ លោកមានប្រសាសន៍ថា LG BrandShop បាននឹងកំពុងនាំយកផលិតផលអេឡិចត្រូនិចម៉ាក​ LG ដែលជាផលិតផលមាន គុណភាពល្អ បច្ចេកវិទ្យាទំនើបចុងក្រោយមកចែកចាយនៅក្នុងតំបន់នេះដូចជា ម៉ាស៊ីនត្រជាក់ដែលមានបំពាក់ប្រព័ន្ធ បន្សុទ្ធខ្យល់ និងមានបំពាក់បច្ចេកវិទ្យា UV Nano អាចសំលាប់មេរោគកូវីដ-១៩។ លើសពីនេះទៀតនោះ LG BrandShop ក៏មានចែកចាយទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក និងផលិតផលដទៃជាច្រើនទៀតដែលសុទ្ធសឹងតែជាផលិតផល សន្សំសំចៃ ភ្លើងខ្ពស់ និងគិតគូដល់សុខភាព អ្នកប្រើប្រាស់ជាចាំបាច់។
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង
លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក និងជាស្ថាបនិកនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ការដាក់ទីតាំង សាខាថ្មីនេះគឺថ្នាក់ដឹកនាំ និងក្រុមការងារបានដាក់ចិត្ត ដាក់កាយ និងមានភាពច្បាស់លាស់ ព្រមទាំងជាក្រុមហ៊ុន រកស៊ីត្រឹមត្រូវ ដើម្បីផ្តល់ឱកាសដល់ការបង្កើនចំណូលចូលខេត្តផង និងផ្តល់ឱកាស ឱ្យយុវជនអាចធ្វើការបាន។ ការធ្វើអាជីវកម្មអេឡិចត្រូនិច គឺជាអាជីវកម្មដែលមានភាពស្មុគស្មាញជាងគេនៅកម្ពុជា ដែលកន្លងមកពុំមានក្រុមហ៊ុនអេឡិចត្រូនិចណាអាចធ្វើការ នាំចូលដោយបំពេញកាតព្វកិច្ចពន្ធ នាំចូលមកដល់ទីតាំងជាក់ស្តែងដូចជីហ្គៀគ្រុបនោះទេ​
  លោកឧកញ៉ា សុខ ពិសិដ្ឋ
លោកបញ្ជាក់ថា៖«ក្រុមហ៊ុន ជីហ្គៀ គឺបានមើលឃើញទស្សនវិស័យវែងឆ្ងាយ យើងរកស៊ីមានលក្ខណៈច្បាស់លាស់ មានផែនការច្បាស់លាស់ ការបំពេញកាតព្វកិច្ចត្រឹមត្រូវ មានរចនាសម្ព័ន្ធក្រុមហ៊ុនត្រឹមត្រូវ ធ្វើអោយបុគ្គលិកយើងធ្វើការទៅតាមបែបផែន ជាក់ស្តែងបុគ្គលិក​ ជីហ្គៀគ្រុប ធ្វើការគឺមិនចាញ់បុគ្គលិកដែលនៅសាំងហ្គាពួក្តី នៅថៃក្តីនោះទេ ហើយយើងបានធ្វើការច្រើនពាក់ព័ន្ធនឹងរឿងដឹកជញ្ជូន និងឆ្លងគ្នាទៅវិញទៅមក»។ ស្របពេលនឹងគ្នានេះដែរ លោក Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការបើកហាង LG Brandshop គឺផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ប្លែកៗជាមួយនឹងផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់ គ្រប់ផលិតផល LG សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាថ្មីដែលអតិថិជនមិនធ្លាប់រំពឹងទុក។
  លោក Seung Ho Lee
លោកបញ្ជាក់ថា ជាមួយផលិតផល LG ទាំងអស់ អតិថិជនអាចគ្រប់គ្រងផលិតផលទាំងអស់ក្នុងផ្ទះបានយ៉ាងងាយស្រួលនៅលើដៃរបស់លោកអ្នក ដោយគ្រាន់តែប្រើកម្មវិធី LG ThinQ តែប៉ុណ្ណោះ។ មានតែហាង LG Brand ទេដែលអាចអនុវត្តគំរូអាជីវកម្មនេះបានលឿនជាងគេ ក្រោមការដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ដែលជាដៃគូពាណិជ្ជកម្មល្អបំផុតរបស់ LG Electronics នៅកម្ពុជា។លោកបានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែវានៅតែមិនអាចបញ្ឈប់ការបង្កើតឡើងបន្ថែមទៀតនៃហាង LG Brandshop ដែលកំពុងរីកចម្រើននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ រយៈពេល ៣ ឆ្នាំ មកនេះក្រុមហ៊ុន ជីហ្គៀគ្រុប និង LG Electronics បានបើកសម្ពោធហាង LG Brandshop ថ្មីរហូតដល់ទៅ ៩ ហាងឯណោះ។
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង
LG Brandshop ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាសាខាទី ១៧ ហើយ បន្ទាប់ពីបានបង្កើត សាខាចំនួន១៦ នៅតាមបណ្តាខេត្ត-ក្រុង ផ្សេងទៀត និងកំពុងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនក្នុងតំបន់ នីមួយៗយ៉ាងច្រើនកុះករ៕  LG BRANDSHOP សាខាក្រុងសួង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ ភូមិជើងឡង សង្កាត់សួងក្រុងសួង ខេត្តត្បូងឃ្មុំ៕សំរាប់ព័ត៌មានលំអិតអំពី LG BRANDSHOP សាខាក្រុងសួង៖ ០១៦ ៥៥៥ ៩៥១
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង
ពិធីសម្ពោធ​ហាង LG BRANDSHOP សាខាក្រុងសួង