កម្សាន្ត ÷ កាលពីថ្ងៃទី ១៣ ខែឧសភា តារាស្រីដ៏ល្បីមួយរូបបានបង្ហាញម៉ូដសម្លៀកបំពាក់ នៅអាកាសយានដ្ឋានមិនធម្មតារបស់នាង ដែលនោះជាឈុតបង្ហាញរាងដ៏ក្លាហាន អាចមើលឃើញខ្នងទាំងអស់ ព្រមទាំងអាវក្នុងរបស់នាងបានយា៉ងច្បាស់។ហើយតារាស្រី ដែលបង្ហាញម៉ូដនៅព្រលានយន្តហោះមិនធម្មតានោះគ្មាននរណាក្រៅពី
Soyeon សមាជិកនៃក្រុម
(G)I-DLE ក្រោយក្រុមនេះបានចេញដំណើរទៅកាន់ទីក្រុង
Frankfurt ប្រទេសអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ
Incheon នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ដើម្បីចូលរួមការប្រគុំតន្ត្រី
K-pop «K-pop Flex»។ទន្ទឹមនឹងនោះ សមាជិកក្រុមបានបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងម៉ូដព្រលានយន្តហោះដ៏ទាក់ទាញ ក្នុងចំណោមនោះ
Soyeon ជាអ្នកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយការស្លៀកឈុតអាវពណ៌គគី សាច់ចាក់ និងវាលអាចមើលឃើញខ្នងសឹងតែទាំងអស់ ជាពិសេសគឺការបង្ហាញខ្សែអាវក្នុងរបស់នាងតែម្តង៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
(G)I-DLE
Soyeon
Soyeon
Soyeon
Soyeon
Soyeonប្រភព: Kbizoom