ប្រយ័ត្នទឹកភ្នែក! បើគ្រាន់តែគេធ្វើរឿងទាំងនេះ ក៏ឆាប់រំភើបនិងទុកចិត្តគេនោះ

  • សៅរ៍ ២៨ ឧសភា, ២០២២ ១៤:៥៣
យល់ដឹង៖ ស្រីៗត្រូវចេះប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់ ជាពិសេសមុននឹងដាក់ចិត្ត ដាក់កាយស្រលាញ់ទៅលើអ្នកណាម្នាក់ ព្រោះពេលខ្លះទោះគេបង្ហាញទង្វើថាស្រលាញ់អ្នកក៏ដោយ ក៏មិនប្រាកដថាគេអាចស្រលាញ់អ្នកពិតឬក៏អត់ដែរ ដូច្នេះកុំឆាប់រំភើបនិងទុកចិត្តគេពេក។ជាងនេះទៅទៀត បើគ្រាន់តែមនុស្សប្រុស ធ្វើរឿងទាំងអស់នេះដាក់អ្នក ហើយអ្នកក៏ឆាប់រំភើប និងទុកចិត្តលើគេទាំងស្រុងនោះ អ្នកត្រៀមខ្លួនទឹកភ្នែកជូតក្បាលជង្គង់ឱ្យហើយទៅ ព្រោះថាអ្វីក៏ដោយ ឱ្យតែដំបូងគឺល្អទាំងអស់ អញ្ចឹងហើយ ត្រូវចេះការពារបេះដូងខ្លួនឯង។ប្រយ័ត្នទឹកភ្នែក! បើគ្រាន់តែគេធ្វើរឿងទាំងនេះ ក៏ឆាប់រំភើបនិងទុកចិត្តគេនោះ៖១. ពេលគេសន្យា
រូបតំណាង
ស្រីៗ កុំឆាប់រំភើបនិងលង់ជឿជាមួយពាក្យសន្យា របស់មនុស្សប្រុសសម័យនេះខ្លាំងពេក ព្រោះពាក្យសន្យារបស់គេអាចធ្វើឱ្យអ្នកឈឺចាប់ខ្លាំងនៅថ្ងៃណាមួយ ម្យ៉ាងពាក្យសន្យា វាគ្រាន់តែជាពាក្យសន្យា រង់ចាំមើលថាគេធ្វើបានឬក៏អត់ ចាំរំភើបនិងទុកចិត្តគេ ក៏វាមិនហួសពេលដែរ។២. ពេលគេទិញកាដូSurprise
រូបតំណាង
កុំព្រោះតែគេទិញកាដូSurprise ក៏រំភើបចិត្តនិងដាក់ចិត្តដាក់កាយទៅ លើគេទាំងស្រុងឱ្យសោះ ព្រោះត្រឹមតែជាកាដូ​ វាមិនអាចបញ្ជាក់ពីក្តីស្រលាញ់ពិតរបស់គេចំពោះអ្នកបាននោះទេ រង់ចាំមើលទង្វើរបស់គេតទៀតសិន ក៏វាមិនហួសពេល លើសពីនេះ អ្នកក៏មិនប្រឈមមុខទៅនឹងការខូចចិត្តផងដែរ។៣. ពេលគេថាស្រលាញ់
រូបតំណាង
ពាក្យថាស្រលាញ់ អ្នកណាក៏អាចនិយាយចេញមកបានដែរ អញ្ចឹងហើយ បើគេគ្រាន់តែនិយាយថាស្រលាញ់អ្នក ក៏មិនចាំបាច់ត្រូវរំភើបចិត្តអ្វីណាស់ណាដែរ ព្រោះមនុស្សស្រីភាគច្រើន រងគ្រោះដោយសារតែពាក្យថាស្រលាញ់នេះហើយ ហេតុនេះហើយ ត្រូវចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាមួយនឹងសម្តីផ្អែមរបស់មនុស្សប្រុស។៤. ពេលគេថាស្មោះត្រង់នឹងអ្នក
រូបតំណាង
មនុស្សប្រុសដែលអាចឱ្យអ្នកជឿជាក់ថាគេស្មោះត្រង់នឹងអ្នក គឺមិនចាំបាច់ឱ្យគេមកប្រាប់អ្នកដោយខ្លួនឯង ថាគេស្រលាញ់ស្មោះស្ម័គ្រជាមួយនឹងអ្នកតែម្នាក់គត់ទេ គឺអ្នកអាចមើលដឹងដោយខ្លួនឯង ដូច្នេះហើយ បើគេតែងតែប្រាប់អ្នកថាគេស្មោះតែអ្នក កុំទាន់រំភើបចិត្ត ព្រោះអ្នកអាចនឹងទឹកភ្នែកដោយសារតែការជឿជាក់លើគេខ្លាំងពេក៕