ជឿជាក់ណាស់! កីឡាករ R.Madrid ម្នាក់នេះថាក្រុមគេមិនដែលលេងចាញ់នៅវគ្គផ្ដាច់ព្រ័ត្រទេ

អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois បានផ្ញើសារដាស់តឿនទៅក្រុម Liverpool ថា ក្រុម Real Madrid របស់គេមិនដែលលេងចាញ់នៅវគ្គផ្ដាច់ព្រ័ត្រទេ គឺតែងតែឈ្នះជានិច្ច។​
អ្នកចាំទី Thibaut Courtois
Courtois បាននិយាយបែបនេះមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា យប់នេះដែលជាការប្រកួតធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។​
ពានរង្វាន់ Champions League
ដោយឡែក Real Madrid ដែលធ្លាប់ឈ្នះChampions League ដល់ទៅ១៣ដង ធ្លាប់ទម្លាក់ Liverpool ម្ដងហើយនៅវគ្គផ្ដាច់ព្រ័ត្រ UCL ឆ្នាំ២០១៨ ។​
ការប្រកួតរវាង Real Madrid និង Liverpool
យ៉ាងណាមិញ Courtois ដែលទើបផ្ទេរមក Real Madrid កាលឆ្នាំ២០១៨ បាននិយាយថា៖ពួកគេធ្លាប់លេងដល់វគ្គផ្ដាច់ព្រ័ត្រទល់នឹង Madrid ម្ដងហើយកាលឆ្នាំ២០១៨ តែនេះជាការប្រកួតដ៏ខុសប្លែកមួយទៀត។ Real Madrid គឺនៅពេលពួកគេលេងនៅវគ្គផ្ដាច់ព្រ័ត្រ ពួកគេនឹងឈ្នះ ដូច្នេះពេលនេះខ្ញុំនៅក្នុងដំណើរដ៏ត្រឹមត្រូវមួយក្នុងប្រវត្តិសាស្ត្រ។​
អ្នកចាំទី Thibaut Courtois