Volkswagen បង្ហាញគំនិតគំរូ នៃរថយន្ត ID. AERO ដែលជារថយន្តលីម៉ូស៊ីនអគ្គិសនីបែបអនាគត

បរទេស៖ ក្រុមហ៊ុន Volkswagen បានឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលថាស៊េរីរថយន្តអគ្គិសនី ID. គឺជិតឈានដល់កម្រិតកំពូលពិសេស។ ក្រុមហ៊ុននេះបានទទួលស្គាល់ថា រថយន្ត AERO គឺពិតជាមាន ទោះបីជាវាគ្រាន់តែជាគំនិតមួយនាពេលបច្ចុប្បន្នក៏ដោយ។ រូបភាព renders របស់រថយន្តនេះត្រូវបានបញ្ចេញជាផ្លូវការ។ ក្រុមហ៊ុននេះបានពិពណ៌នាអំពីរថយន្ត AERO ថាជា «រថយន្តលីម៉ូស៊ីន»។ ក្រុមហ៊ុន Volkswagen បង្ហាញថា ខ្លួនមានគម្រោងបង្កើត aerodynamic ផ្នែកខាងមុខនិងខាងក្រោយ សម្រាប់ AERO ដែលអាចតភ្ជាប់គ្រោងកោងតែមួយ។ ទាំងនេះអាចនឹងធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើរថយន្តពិតប្រាកដទៅកាន់អ្នកទិញ ដែលចូលចិត្តរថយន្តអគ្គិសនី។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តនេះបង្ហាញថា យានជំនិះនេះបង្កើតសម្រាប់គោលដៅ ផ្នែកអ្នកមានថ្នាក់កណ្ដាលទៅខ្ពស់ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Volkswagen អាចនឹងបង្ហាញលក្ខណៈសម្បត្តិបន្ថែមនៃរថយន្ត ID. AERO កំឡុងពេលការប្រកាសគំនិតគំរូឌីជីថលផ្លូវការ ឥឡូវនេះដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2022៕
ប្រភព: Notebookcheck