ចង់ចូលព្រៃមួយណា? មើលចម្លើយខាងក្នុង ថាអ្នកជាមនុស្សប្រភេទណា!

កម្សាន្ត ៖ សំណួរចិត្តវិទ្យា ទាយបុគ្គលិកលក្ខណៈ បើថ្ងៃណាមួយត្រូវដើរចូលព្រៃ តោះស្រមៃមើល តើ​ព្រៃ​ប្រភេទ​ណា ​ដែល​អ្នក​នឹង​ជ្រើសរើស​ដើរ​ក្នុង​ព្រៃ?ពីជម្រើសទាំងអស់ សូមធ្វើការជ្រើសរើសរូបភាពទាំង ៦ខាងក្រោម បន្ទាប់មកអានចម្លើយដើម្បីបង្ហាញអត្តសញ្ញាណ រួមទាំងព័ត៌មានលម្អិតអំពីអាកប្បកិរិយាថា អ្នកជាមនុស្សបែបណា។
រូបតំណាង
រូបភាពទី ១បង្ហាញថាអ្នកជាមនុស្សទន់ភ្លន់ប៉ុន្តែមិនទន់ខ្សោយ អ្នកជាមនុស្សទន់ភ្លន់ ប៉ុន្តែរឹងមាំ ទោះបីជាអ្នកមើលទៅទន់ភ្លន់នៅខាងក្រៅក៏ដោយ ប៉ុន្តែអ្នកខ្លាំងជាងអ្នកគិត ហើយអ្នកពិតជាចូលចិត្តដំណើរផ្សងព្រេង។
រូបតំណាង
រូបភាពទី ២ បង្ហាញថាអ្នកជាមនុស្សចិត្តទូលាយ ស្រលាញ់សេរីភាព អ្នក​មាន​ចិត្ត​ទូលាយ ឯករាជ្យ​ខ្លាំង ប៉ុន្តែ​អ្នក​ក៏​មាន​ចរិត​ច្រណែន​ដែរ។ ហើយអ្នកចូលចិត្តការគោរពគ្នាទៅវិញទៅមករវាងអ្នក និងគូស្នេហ៍របស់អ្នក។
រូបតំណាង
រូបភាពទី ៣               បង្ហាញថាអ្នកជាមនុស្សមានការតាំងចិត្ត ស្មោះត្រង់បំផុត អ្នកគឺជាមនុស្សដែលមានការតាំងចិត្តច្បាស់លាស់។ បើ​អ្នក​ស្រលាញ់​នរណា​ម្នាក់ អ្នក​មិន​បោក​ប្រាស់​ឡើយ ស្រលាញ់មួយដឹងមួយ ហើយអ្នកស្អប់មនុស្សដែលមានគំនិត​មិន​ស្មោះ​ត្រង់ ព្រោះវារឿងដែលអ្នក​​មិន​អាច​ទទួល​យក​បាន។
រូបតំណាង
រូបភាពទី ៤បង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តសង្គម ប៉ុន្តែក៏មានអាកប្បកិរិយាមិនសមរម្យផងដែរ ថែមទាំងជាប្រភេទមនុស្សស្រមើលស្រមៃ ឆ្លាតវៃ និងអាថ៌កំបាំង។ ទោះជាអ្នកចូលចិត្តសង្គមមែន ប៉ុន្តែវានឹងមានជ្រុងមួយដែលចូលចិត្តនៅម្នាក់ឯងផងដែរ។
រូបតំណាង
រូបភាពទី ៥បង្ហាញថាអ្នកជាមនុស្សត្រង់ទៅត្រង់មក ខុសគឺខុស។ ​ជា​មនុស្ស​ដែល​សុខ​ចិត្ត​ដោះស្រាយបញ្ហាចំពោះមុខ បើ​មាន​អ្វី​ខុស​គឺ​ខុស អ្នក​នឹង​មិន​ចង់​ស្តាប់​ការ​ដោះសារ​ណា​មួយ​ឡើយ ព្រោះ​អ្នក​ជា​មនុស្ស​ស្មោះត្រង់។
រូបតំណាង
រូបភាពទី ៦បង្ហាញថាអ្នកជាមនុស្សមានសុទិដ្ឋិនិយម មានរបៀបបំផុត ដោយសារតែអ្នកជ្រើសរើសមើលពិភពលោក ក្នុងវិធីវិជ្ជមាន ប្រសិនបើអ្នកជួបប្រទះបញ្ហាណាមួយ អ្នកនឹងញញឹម អ្នកក៏ជាអ្នកសង្កេតការណ៍ដែរ និងមានចិត្តសប្បុរសផងដែរ៕
រូបតំណាង
ប្រភព ៖ Mthai