ក្រុមតារានិករធាតុដី សមនឹងមនុស្សបែបណា?

យល់ដឹង៖ ធាតុនៃតារានិករគឺបែងចែកជា ដូចជា ធាតុដី ធាតុភ្លើង ធាតុទឹក និងធាតុខ្យល់។ ថ្ងៃនេះយើងមកស្វែងយល់ខ្លះៗ អំពីមនុស្សដែលសមនឹងតារានិករធាតុដីដែលមានដូចជា Taurus, Virgo និង Capricorn ។
រូបតំនាង
លក្ខណៈទូទៅបំផុត នៃក្រុមតារានិករធាតុដី គឺភាពជាក់ស្តែង។ ក្រុមតារានិករធាតុដីទាំងបី មានការផ្តោតអារម្មណ៍លើអាជីពខ្លាំង ហើយពួកគេត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមនុស្សមានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់។ ជាមួយនឹងតារានិករធាតុដី អ្នកអាចរំពឹងថានឹងមានដំណើរការស្នេហាយឺតៗ។ ជារឿយៗពួកគេផ្តោតលើការ ធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើង ដូច្នេះពួកគេចង់បានដៃគូ ដែលមិនពាក់ព័ន្ធនឹងការបន្ថែមភាពស្មុគស្មាញច្រើនដលពួកគេ ផ្ទុយទៅវិញ ធ្វើឱ្យពួកគេកាន់តែប្រសើរឡើង៕អត្ថបទដោយ ៖ Yukvey