Minji ពន្លកថ្មី Kpop រួមទ្រនំ BTS ត្រូវគេនិយាយបែបនេះ ក្រោយបង្ហាញខ្លួន

កម្សាន្ត ÷ ក្រុមតារាស្រីថ្មី NewJeans ដែលកំពុងរួមទ្រនំជាមួយនឹងក្រុម BTS ថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួន បែបគួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ ជាពិសេសគឺសមាជិកទាំងអស់ នៅតែបន្តស្ថិតក្នុងភាពលេចធ្លោ ក្នុងនាមជាក្រុមស្រីថ្មី ដែលពេញនិយមនៅក្នុងឆ្នាំនេះ។ខណ:ដែលសមាជិកម្នាក់ៗ គឺត្រូវបានអ្នកនិយមលេងអ៊ីនធើណែត យកមកពិភាក្សាម្តងម្នាក់ៗនោះ ពេលនេះក៏ដល់វេន Minji ដែលត្រូវបានមហាជនលើកសរសើរ ទៅលើសម្រស់តាមបែបធម្មជាតិ និងសាមញ្ញៗរបស់នាង តាំងពីក្រុមបង្ហាញខ្លួនដំបូងមកម្លេះ។ជាមួយនឹងទម្រង់មុខបែបពងក្រពើ ច្រមុះតូចស្រួច បបូមាត់ក្រពុំ និងភ្នែកមូលៗទាំងនោះ ធ្វើឲ្យគ្រប់គ្នាជក់ចិត្ត នឹងសម្រស់របស់នាងយ៉ាងខ្លាំង ពួកគេក៏បានពិភាក្សាគ្នាថា Minji ពិតជាមិនចាំបាច់កែសម្ផស្ស ឬផាត់មុខក្រាសៗក៏នាងនៅតែទាក់ទាញ។មិនតែប៉ុណ្ណោះតារាស្រីរូបនេះ ត្រូវអ្នកនិយមលេងអ៊ីនធើណែតរំពឹងថា នឹងជាសមាជិកដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុម គួររំលឹកផងដែរថា តារាស្រីជំនាន់ថ្មីរូបនេះកើតនៅឆ្នាំ ២០០៤ ដែលនាងទើបតែអាយុ ១៨ឆ្នាំប៉ុណ្ណោះ៕ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
NewJeans
NewJeans
Minji
Minji
Minji
Minji កាលនៅមធ្យមសិក្សា
ប្រភព : Allkpop