ក្រុមតារានិករធាតុទឹក សមនឹងមនុស្សបែបណា?

យល់ដឹង៖ ធាតុនៃតារានិករគឺបែងចែកជា ដូចជា ធាតុដី ធាតុភ្លើង ធាតុទឹក និងធាតុខ្យល់។ ថ្ងៃនេះយើងមកស្វែងយល់ខ្លះៗ អំពីមនុស្សដែលសមនឹងតារានិករធាតុភ្លើង ដែលមានដូចជា Cancer, Scorpio និង Pisces ។
រូបតំនាង
ប្រសិនបើអ្នកកំពុងស្វែងរកការប្តេជ្ញាចិត្តច្បាស់លាស់ សូមមករកមើលក្រុមតារានិករធាតុទឹក។ ពួកគេ​មាន​អារម្មណ៍មនោសញ្ចេតនា និង​បង្ហាញ​ពី​អារម្មណ៍ខ្លាំង ហើយ​ពួកគេ​ក៏ស្វែងរក​មនុស្សប្រភេទនេះដូចគ្នា​ នៅក្នុង​សេចក្ដីស្រឡាញ់ដែរ។ ក្រុមតារានិករធាតុទឹក រកមើលមនុស្សដែលនឹងនាំពួកគេ ចេញពីសំបកដ៏រឹងរបស់ពួកគេ ប៉ុន្តែក៏មិនខ្លាចក្នុងការចូលទៅកន្លែងជ្រៅដែរ៕អត្ថបទដោយ ៖ Yukvey