ជាកំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេស ៤ដួងនេះ សម្លេងល្អឯក ស្តាប់មិនជិនណាយ មិនទាន់មានអ្នកដូច

កម្សាន្ត៖ សម្រាប់បងប្អូន និយមផ្នែកចម្រៀងសម័យពីដើម ប្រាកដជាបានជ្រាបច្បាស់ហើយ នូវសម្ថភាព ទឹកដមសម្លេងដ៏ពិរោះក្រអួនក្រអៅ បទបែនបានគ្រប់ទម្រង់ របស់ តារាជើងចាស់ អ្នកនាង ហ៊ឹម ស៊ីវន ​ម៉េង កែវពេជ្ជតា លោក ណយ វ៉ាន់ណេត និងលោកតា ហួ ឡាវី ឲ្យតែបានស្តាប់បទរបស់ ពួកលោក ដឹងតែអន្ទោងអារម្មណ៍ឲ្យអន្លង់អន្លោចតាម អត្ថន័យចម្រៀជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ រៀមច្បងទាំងបួនដួងនេះ គឺជាលោកគ្រូអ្នកដែលដែលតារាចម្រៀងជំនាន់ក្រោយមួយចំនួនរៀនតាមផងដែរ។ មួយវិញទៀតសម្លេងរបស់ពួកលោក គឺពិតជាល្អឥតខ្ចោះ ស្តាប់មិនជិនណាយ កាន់តែស្តាប់កាន់តែដាក់អារម្មណ៍ទៅតាម។យ៉ាងណាមិញ ទោះបីឥលូវនេះ រៀមច្បងទាំងបួនដួងនេះ មិនសូវមានសកម្មភាពនៅក្នុងវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះនិងបទចម្រៀងរបស់ ពួកលោក នៅតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែរ។ អ្វីដែល ពិសេសនោះ គេសង្គេតឃើញថា នៅតែមិនទាន់មានអ្នកអាចស្នងដំណែងបាននៅឡើយទេ៕សូមទស្សនារូបភាពខាងក្រោម៖
ហួ ឡាវី
ហ៊ឹម ស៊ីវន
ណយ វ៉ាន់ណេត
ម៉េង កែវពេជ្ជតា
ហ៊ឹម ស៊ីវន
ម៉េង កែវពេជ្ចតា