អស្ចារ្យ! ប្រាសាទអង្គរវត្ត ពេលព្រះអាទិត្យជះចំកំពូលទាំងបី រំលេចពណ៌មាស ស្អាតខ្លាំងមែនទែន

សៀមរាប៖ នាព្រឹកថ្ងៃទី ១២ ខែ សីហា រូបភាពនិងវីដេអូមួយចំនួន ត្រូវបានធ្វើឲ្យមហាជនដែលជាអ្នកនិយមលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងមិនដាច់ពីមាត់ នៅពេលបានឃើញប្រាសាទអង្គរវត្តរបស់យើង ស្ថិតក្នុងខេត្តសៀមរាប មានរូបរាងពណ៌មាសឆ្អិនឆ្អៅស្អាតខ្លាំងមែនទែន។នេះ បើយោងតាមប្រភព និងជាម្ចាស់រូបភាពនិងវីដេអូបានប្រាប់តាមរយៈសំណេរលើបណ្ដាញសង្គមថា៖ថ្ងៃសីលពេញបរមី ថ្ងៃរះមកចំកំពូលប្រាសាទចេញពណ៌មាស  គួរបន្ថែមផងដែរថា នាវេលាព្រឹកមិញនេះ ប្រាសាទអង្គរវត្តដែលជាកេរដំណែលដ៏អស្ចារ្យ និងជាសម្បត្តិបេត្តិកភណ្ឌពិភពលោករបស់កម្ពុជាយើង បានបង្អួតខ្លួនឈរយ៉ាងរឹងមាំជាមួយពន្លឺព្រះអាទិត្យដែលរះចាំងជះមកចំកំពូលប្រាសាទទាំងបីកំពូល រំលេចចេញជាពណ៌មាសយ៉ាងឆ្អិនឆ្អៅ មើលទៅស្រស់ស្អាត និងពិតជាអស្ចារ្យកម្ររកបានតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖រូបភាពពី៖ ពីហ្វេសប៊ុក Hong Sam Art
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត