ញាក់ណាស់ មើលខ្សែក ទេព បូព្រឹក្ស ទុកពាក់ ថ្ងៃជួបហ្វេនៗ ដាំពេជ្រឡើងជ្រែក

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍តារារ៉េប ងួន ចាន់ដេវីត ពេលនេះ ហាក់កំពុងឡើងកូដ កំពុងត្រៀមវា.យយកប្រជាប្រិយភាពរបស់ខ្លួនត្រឡប់មកវិញ ព្រឹត្តិការណ៍កន្លងទៅទាក់ទាញចិត្តមហាជនបានមិនធម្មតាប៉ុន្មានឡើយ។មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏ជាតារាល្បីរឿងសម្ភារៈនិយម ជះលុយដើរផ្សារទិញ ខោអាវ កាបូប ស្បែកជើងយ៊ីហោល្បីៗ មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ ជាពិសេសធ្វើឲ្យគេចាប់អារម្មណ៍ ក្រោយបែកធ្លាយខ្សែកតារាស្រីរូបនេះ កំម៉្មុងធ្វើពីហាងមាសពេជ្រល្បីឈ្មោះនៅក្នុងស្រុក សម្រាប់កម្មពិធីផ្ទាល់ខ្លួនខាងមុខនេះ។តួយ៉ាង ក្នុងកម្មពិធី Fan Party របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលនឹងត្រូវរៀបចំ២ថ្ងៃខាងមុខនេះ រូបនាងបង្ហាញកាដូឲ្យខ្លួនឯង ជាខ្សែកដាំពេជ្រស្កេះស្កះព្រមជាមួយនឹងបណ្តោង TBP គ្រាន់តែឃើញហើយ ហ្វេនៗនាំគ្នាសរសើរស្អាតអ្វីម្លេះ មើលទៅមិនក្រោមខ្ទង់ម៉ឺនឡើយ បើពេជ្រចាំងប្រដេញគ្នាម្លឹងៗ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
   តារាចម្រៀង ទេព បូព្រឹក្ស
   តារាចម្រៀង ទេព បូព្រឹក្ស
 តារាចម្រៀង ទេព បូព្រឹក្ស
រូបភាព
រូបភាព