Asensio ឆ្លើយបែបនេះ ពេលគេសួរ ថាអាចផ្លាស់ទៅ Barcelona ឬអត់

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៣:៤៣
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Marco Asensio បាននិយាយពីភាពអាចទៅរួចក្នុងការផ្ទេរទៅក្លិប Barcelona ដែលជាក្លិបគូប្រជែងដ៏ធំបំផុតរបស់ Real Madrid ។
ខ្សែប្រយុទ្ធ Marco Asensio
ថ្មីៗនេះលេចឮព័ត៌មានចចាមអារ៉ាមថាភាគីលោក Xavi Hernandez ចង់បានគេមករួមក្រុមខណៈដែលកុងត្រា Asensio ជាមួយ Real Madrid នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។
ខ្សែប្រយុទ្ធ Marco Asensio
លោក Carlo Ancelotti ធ្លាប់បាននិយាយថាក្លិបនឹងអនុញ្ញាតឲ្យ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញបើសិនគេចង់ផ្លាស់ទ្រនំថ្មី។
ខ្សែប្រយុទ្ធ Marco Asensio
Marco Asensio បានផ្ទេរពី Real Mallorca មកកាន់ Real Madrid កាលឆ្នាំ២០១៤ ដោយបង្ហាញខ្លួនបាន២៣៩ប្រកួតនិងបានជួយ ក្រុមលើកពានដល់ទៅ១៥ពាន។ ដោយឡែក ថ្លែងទាក់ទងនឹងភាពអាចទៅរួចក្នុងការផ្លាស់ទៅលេង Barcelona គឺ  Asensio បាននិយាយថា៖ ខ្ញុំមិនដឹងទេថា Barcelona ចង់បានខ្ញុំ។ មានពាក្យចចាមអារ៉ាមពីក្លិបជាច្រើនគឺវាជារឿងធម្មតា។ ខ្ញុំមិនធ្លាប់គិតពីអនាគតនៅ Barca ខ្ញុំមិនទាន់បានវាយតម្លៃពីវាទេដូច្នេះខ្ញុំមិនដឹងទេ។ នាពេលឥលូវនេះ ខ្ញុំមិនអាចឆ្លើយបានឡើយ។
ខ្សែប្រយុទ្ធ Marco Asensio