ខ្ញីចាស់! Ronaldo ប្រើក្បាច់ផាយកែងស៊ុតបញ្ចូលទីអំឡុងពេលកម្តៅសាច់ដុំអ៊េមអស់ទាស់(មានវីដេអូ)

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៤:៥៥
បរទេស៖ Cristiano Ronaldo ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ របស់ Manchester United បានបញ្ចេញក្បាច់ផាយកែងស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ អំឡុងពេលកម្តៅសាច់ដុំនៅក្នុងការប្រកួតពានរង្វាន់ Europa League ទល់នឹង Sheriff។
Cristiano Ronaldo
ជាការពិតណាស់ កាលពីថ្ងៃទី ១៥ ខែ កញ្ញា កន្លងទៅ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Sheriff ក្នុងលទ្ធផល ២-០ នៃពានរង្វាន់ Europa League, ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ២ នៃពូល E មាន ៣ ពិន្ទុក្នុងដៃ ឈរនៅពីក្រោមក្រុម Real Sociedad ដែលមាន ៦ ពិន្ទុក្នុងដៃ។
Cristiano Ronaldo
យ៉ាងណាមិញ មុនពេលការប្រកួតចាប់ផ្តើម គេថតបានសកម្មភាព Ronaldo កំពុងហ្វឹកហាត់កម្តៅសាច់ដុំ ខណៈអំឡុងពេលនោះ CR7 បានប្រើជំនាញស៊ុតបញ្ចូលទី តាមរយៈការប្រើក្បាច់ផាយកែងសឹងមិនគួរឱ្យជឿ៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖