លោក ឡុង វណ្ណៈ គឺជាម្ចាស់គេហទំព័រ https://www.mallkh.com (ដែលជាវេទិការទិញនិងលក់តាមរយៈប្រព័ន្ធអនឡាញ ដែលនឹងដាក់ដំណើរកាក្នុងពេលឆាប់ៗខាងមុខនេះ) បានលើកឡើងអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក អោយស្របជាមួយអាជីវកម្មបែបទំនើប
តើប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់អ្វីសម្រាប់ម្ចាស់អាជីវកម្មសម័យទំនើប? (E-Commerce)
ការរចនា Interface សំរាប់ប្រព័ន្ធនេះមានភាពទាក់ទាញភ្នែក ងាយស្រួលប្រើ ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ អាចធ្វើប្រតិបត្តិការ 24/7 ទាំងនេះគឺមានអត្ថប្រយោជន៍ជាក់ស្តែងដែលជាដំណោះស្រាយផ្ដល់ជូនពាណិជ្ជករ អាជីវករ ទាំងខ្នាតតូច មធ្យម និង ស្ដង់ដារ។ ក្នុងយុគសម័យអ៊ិនធើណេតនេះ កម្មវិធីនេះអាចជួយឱ្យអាជីវកម្មរបស់អ្នកបង្កើនសមត្ថភាពនិងភាពងាយស្រួលក្នុងការប្រកួតប្រជែងទីផ្សារបាន។
E-Commerce គឺជា Dynamic Web ភ្ជាប់ជាមួយនឹងមុខងារពិសេសៗដែលអនុញ្ញាតិ្ដអោយប្រតិបតិ្តការតាមរយះអ៊ីនធើណេតដូចជា: ការសន្ទនាជាមួយអតិថិជន ការកក់ទំនិញ ការទូទាត់សាច់ប្រាក់តាមអ៊ីនធើណេត (Payment Online), ការគ្រប់គ្រងអតិថិជន (Customer Management), គ្រប់គ្រងការបញ្ជាទិញ (Order Management) …
ចំពោះប្រព័ន្ធ E-Commerce មានភាពងាយស្រួលដល់អតិថិជននៅជុំវិញពិភពលោកអាចទិញទំនិញដោយផ្ទាល់ដោយការប្រើកាតឥណទាននិងផ្ទេរប្រាក់ទៅគណនីធនាគារណាមួយក្នុងស្រុកដែលសហការជាមួយក្រុមហ៊ុនបានដោយសុវត្ថិភាពនិងបានយ៉ាងឆាប់រហ័ស។
ទទួលបានអត្ថប្រយោជន៍
👉 ងាយក្នុងការពង្រីកទីផ្សារ និងការប្រកួតប្រជែង
👉 ងាយស្រួលទាក់ទងជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងដៃគូនៅជុំវិញពិភពលោក ហើយសកម្មភាពអាជីវកម្មត្រូវបានអនុវត្តស្វ័យប្រវត្តិ គ្មានការសំរាក 24/7/365 និងគ្មានការចំណាយច្រើនបន្ថែមទៀត។
👉 បង្កើនប្រសិទ្ធិភាពក្នុងការស្វែងរក ក្រុមហ៊ុន នឹងចុះឈ្មោះគេហទំព័រសម្រាប់អាជីវករនៅលើ គេហទំព័រស្វែងរកពិសេស ដែលជាឧបករណ៍ជួយបង្កើនប្រសិទ្ធិភាពក្នុងការស្វែងរកគេហទំព័ររបស់លោកអ្នកបានលឿន ហើយជួយអោយអតិថិជនងាយស្រួលស្វែងរកគេហទំព័អាជីវកម្មរបស់លោកអ្នកបានឆាប់រហ័សនៅលើ Google ។
👉 ជរុញការទិញលក់: នៅក្នុង Website បានរួមបញ្ចូលការទូទាត់សាច់ប្រាក់ដោយផ្ទាល់ដែលបានធ្វើឱ្យការទិញ-លក់បានយ៉ាងឆាប់រហ័ស និងងាយស្រួល។
👉 អត្ថប្រយោជន៍ផ្សេងទៀត: Update ព័ត៌មានថ្មីបំផុតអំពីក្រុមហ៊ុនរបស់អ្នកដែលអ្នកចង់អោយអតិថិជនដឹង, ភាពជោគជ័យដែលអ្នកទទួលបាននិងកេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងសហគន៍, កែលម្អរគុណភាពនៃសេវាកម្មអតិថិជន ភាពងាយស្រួលនិងមានស្តង់ដាក្នុងដំណើរការប្រតិបត្តិការ។



.jpg)
.jpg)

.jpg)